ការរួមចំណែកដ៏សំខាន់និងប្រកបដោយអត្តន័យៈ មនុស្សតែងចង់ចូលរួមឬផ្ដោតធ្វើរឿងដែលជះឥទ្ធិពលយូរអង្វែង។ ពួកគេត្រូវតែ
មើលឲ្យឃើញថាអ្វីដែលគេកំពុងធ្វើនោះ មិនមែនជាការព្យាយាមឥតប្រយោជន៍ទេ តែជាការមានមានចំណែកការសាងគុណប្រយោជន៍។
មនុស្សត្រូវឃើញគុណតម្លៃនៃអ្វី ដែលខ្លួនកំពុងធ្វើ ហើយកម្លាំងជំរុញចិត្ត មិនមែនកើតមកតែពីសកម្មភាពប៉ុណ្ណោះទេ តែមកពីសេចក្ដី
ប្រាថ្នាដែលនឹងឈានទៅដល់លទ្ធផលផលដែរ។
ការមានចំណែករួមក្នុងទិសដៅៈ មនុស្សគាំទ្រអ្វីដែលគេផ្ទាល់ច្នៃប្រឌិតឡើង ដែលជាផ្នែកមួយក្នុងដំណើរការកំណត់គោលដៅ
សាងកម្លាំងជំរុញចិត្តនិងធ្វើឲ្យមនុស្សមានអារម្មណ៍ថាត្រូវការជាចាំបាច់។ គេចូលចិត្តមានអារម្មណ៍ថា កំពុងធ្វើឲ្យអ្វីមួយល្អប្រសើរជាង
ដែលខ្លួនកំពុងតែមានបច្ចុប្បន្ន។ ពេលមនុស្សបានលះបង់អ្វីចូលទៅក្នុងកិច្ចការដែលធ្វើ គឺស្មើនិងគេបានដាក់ដើមទុនក្នុងរឿងនោះហើយ
គេជាម្ចាស់និងគាំទ្រកិច្ចការនោះ ការមើលឃើញគោលដៅក្លាយជាការពិតឡើងមក និងបានទទួលកំណត់ផែនការអនាគត់ ជារឿងដែល
ធ្វើឲ្យពេញចិត្ត។ ការរួមចំណែកក្នុងគោលដៅសាងចិត្តគំនិតបែបក្រុមគឺជាការបន្ថែមកម្លាំងចិត្តនិងជួយឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថា
ខ្លួនសំខាន់។
ភាពមិនពេញចិត្តជាវិជ្ជមានៈ អ្នកខ្លះនិយាយថា ភាពមិនពេញចិត្ត ជានិយមន័យតែមួយម៉ាត់គត់នៃកម្លាំងជំរុញចិត្ត។ មនុស្សដែល
មិនពេញចិត្ត ជាមនុស្សដែលមានកម្លាំងជំរុញចិត្តខ្ពស់ ព្រោះគេយល់ថាចាំបាច់តែផ្លាស់ប្ដូរភ្លាម ពួកគេដឹងថាមានអ្វីម៉្យាងខុសឆ្គង និងតែង
តែដឹងថានឹងត្រូវធ្វើអ្វី។ អាចមិនពេញចិត្ត អាចសាងកម្លាំងបណ្ដាលចិត្តឲ្យផ្លាស់ប្ដូរ ឬនាំទៅរកការដែលចូលចិត្តរិះគន់ទិតៀនថា អាចនាំ
ទៅរកភាពព្រងើយកន្តើយ មិនរីករាយ ឬអាចជំរុញឲ្យមនុស្សធ្វើយ៉ាងណាក៏បាន។ នេះជាគនឹ្លះដ៏មានថាមពលមួយដើម្បីដឹកនាំទៅរកការ
ផ្លាស់ប្ដូរដល់មានប្រសិទ្ធភាព។
ការទទួលស្គាល់ការគោរពៈ មនុស្សចង់ឲ្យអ្នកដទៃចាប់អារម្មណ៍ ចង់បានគុណសម្បត្តិសម្រាប់សមិទ្ធផលផ្ទាល់ខ្លូន និងចង់ឲ្យអ្នក
ដទៃឃើញគុណតម្លៃនៃរឿងដែលគេបានរួមចំណែក។ ជាញឹកញាប់ ការផ្ដល់កាទទួលស្គាល់ និងការគោរព គឺជាវិធីមួយនៃការអរគុណ
ហើយជោគជ័យផ្ទាល់ខ្លួនជារឿងដែលសាងកម្លាំងជំរុញចិត្ត តែនិងរឹតតែសាងកម្លាំងជំរុញចិត្តបានច្រើនថែមទៀត ពេលអ្នកសង្កេត
ឃើញ និងឲ្យគុណតម្លៃដលភាពជោគជ័យនោះ។
ការទទួលស្គាល់ការគោរព ជាវិធីមួយដែលធ្វើឲ្យជីវិតរស់នៅរបស់មនុស្សម្នាក់ៗពោពេញទៅដោយអត្ថន័យ។
សេចក្ដីរំពឹងដ៏ច្បាស់លាស់ៈ មនុស្សកើតកម្លាំងជំរុញចិត្តនៅពេលដែលគេដឹងច្បាស់ថាគេនឹងធ្វើអ្វី? នឹងមានជំនឿជាក់ថានឹងធ្វើឲ្យ
សម្រេចបាន។ គ្មានអ្នកដែលចង់ប្រឡូកក្នុងភារៈកិច្ចដែលមិនឋិតថេរ ឬតួនាទីដែលមិនបានកំណត់ព្រំដែនច្បាស់លាស់នោះទេ។ កម្លាំង
ជំរុញចិត្តក្នុងការងារនឹងកើតឡើង ពេលអ្នកធ្វើការយល់ពីទិសដៅ សេក្ដីរំពឹង និងទំនួលខុសត្រួវយ៉ាងច្បាស់លាស់។ បើអ្នកប្រគល់ទំនួល
ខុសត្រូវដល់គេ សូមប្រាកដចិត្តថា អ្នកបានឲ្យអំណាចអនុវត្តភារកិច្ចដល់គេហើយ ហើយគេធ្វើការកាន់តែល្អបើគេមានអំណាចត្រូតត្រា
ការងារ និងពេលវេលាខ្លះៗនោះ។
តើអ្វីទៅដែលធ្វើឲ្យមនុស្សអស់កម្លាំងចិត្ត?
ព្រឹត្តិកម្មខ្លះអាចបំផ្លាញកម្លាំងចិត្តបាន ហើយពេខ្លះយើងប្រព្រឹត្តក្នុងផ្លូវដ៏អន់ថយទាំងនោះ ដោយមិនដឹងពីឥទ្ធពលអវិជ្ជមានដែល
កើតឡើងដល់អ្នកដទៃឡើង។ តទៅនេះ គឺជាវិធីដែលយើងអាចចៀសវៀងព្រឹត្តិកម្មបំផ្លាញកម្លាំងចិត្តបាន៖
កុំមើលងាយអ្នកដទៃៈ ការិះគន់ស្ដីបន្ទោសចំពោះមុខគេឯង ឬនិយាយបែបំបាក់មុខ ទោះជាលេងបន្តិចមែនពិត តែអាចបំផ្លាញ
អារម្មណ៍បាន។ រឿងនេះយើងត្រូវមានសតិនឹកដឹងជានិច្ច។ ក្នុងដំណាក់កាលធ្ងន់ធ្ងរ ការមើលងាយអាចបំផ្លាញថាខ្លួនមានតម្លៃ និងទំនុក
ចិត្តលើខ្លួនឯងរបស់អ្នកដទៃបាន។ ប្រសិនបើអ្នកចង់រិះគន់ សូមចាំថា ចូលផ្ដល់យោបល់ក្នុងផ្លូវវិជ្ជមាន ៩ប្រការដើម្បីរក្សាតុល្យភាព និង
ប្រាក់ឲ្យកែខៃផ្នែអវិជ្ជមានមួយប្រការ។
កុំបោកគេប្រើដើម្បីសម្រេចគោលដៅខ្លួនៈ គ្មានអ្នកណាចូលចិត្តមានអារម្មណ៍ថាត្រូវគេប្រើជាឧបករណ៍នោះទេ។ ការបោកប្រើ
មិនថាវាតូចកម្រិតណាទេ ក៏អាចបំផ្លាញកំពែងនៃទំនុកចិត្តក្នុងសម្ពន្ធភាពបានដែល។ យើងត្រូវចាំថា យើងទទួលប្រយោជន៍ពីភាពជា
មនុស្សស្មោះត្រង់និងបរិសុទ្ធ គឺប្រសើរជាការធ្វើជាមនុស្សឈ្លាសវៃកេងប្រវ័ព្ចានិងមានឧបាយកល។ សាងមនុស្សឡើងមកដោយការ
ធានានិងលើកសសើរ នោះនឹងកើតកម្លាំងជំរុញចិត្តនិងស្មោះ ត្រង់ឡើងមក។ សូមចាំថា ចូលធ្វើទង្វើនេះនោះអ្នកនឹងបានទទួលផលវិញ
ពុំខាន។
កុំសោះអង្គើយៈ ចូលឲ្យមនុស្សមានភាពសំខាន់ជាលំដាប់ដំបូង។ មនុស្សជាប្រភពធនធានដល់អស្ចារ្យបំផុតរបស់យើង ដូចច្នេះ
ចូលចំណាយពេលសិក្សាឈ្វេងយល់និងគិតគូរពីបព្ហានេះដើម្បីជាចំណាប់អារម្មណ៍ក្នុងការសន្ទនា។ កុំមានឥរិយាបថសព្ជឹាងគិតតែពីខ្លួន
ឯងឬបន្ទាន់ជាដាច់ខាត។ ឈប់និយាយ និងអភិវឌ្ឍសិល្បៈក្នុងការស្ដាប់ឲ្យបានល្អ ឈប់គិតដល់រឿងដែលអ្នកនឹងនិយាយតទៀត និងស្ដាប់
ឲ្យបាន គឺមិនគ្រានតែសម្ដីដែលគេនិយាយទេ តែត្រូវស្ដាប់ទៀតថា គេមានអារម្មណ៍យ៉ាងណា។ ចំណាប់អារម្មណ៍របស់អ្នក សូម្បីតែរឿង
មិនសំខាន់ តែវាក៏បង្ហាញឲ្យឃើញថាអ្នកយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់គេដែល។
កុំបង្អាក់ការលួតលាស់អត្តបុគ្គលៈ ការងារលូតលាស់ឬរីកចម្រើន គឺជាកត្តាផ្ដល់កម្លាំចិត្ត ដូចច្នេះចូលគាំទ្រក្រុមការងារអ្នកឲ្យបង្កើត
សមត្ថភាពឡើងពិសេសចូលឲ្យឱកាសគេសាកល្បងអ្វីថ្មីៗ និងរៀនសូត្រជំនាញថ្មីៗ។ យើងមិនគួរមានអារម្មណ៍ថា ត្រូវគេគំរាមពេលអ្នក
ដទៃធ្វើការបានសម្រេចផលនោះទេតែគួរផ្ដល់កម្លាំងចិត្តពេលគេទទួលបានជោគជ័យ។ ក្រុមការងារជោគជ័យ ឬបរាជ័យ គឺអាស្រ័យទៅ
លើការសាងចិត្តបែបក្រុមដែលថា«បើអ្នកលូតលាស់យើងគ្រប់គ្នាក៏បានប្រយោជន៍ដែល»។
Wednesday, August 24, 2016
តើរឿងអ្វីដែលសាងកម្លាំងចិត្តដល់មនុស្ស?
9:44 AM
No comments
0 comments:
Post a Comment