ក្បួនគុណលេខរហ័សជាមួយ ១១ ដោយមាត់ទទេ
ឧទាហរណ៍ ៦៣ X ១១
ចូរយក ៦ + 3 ស្មើនឹង៩
បន្ទាប់មកយក លេខ ៩ ដាក់នៅចន្លោះ ៦ និង ៣
ដូច្នេះចម្លើយគឺ ៦៩៣។
ឧទាហរណ៍ទីពីរ ៤៣ X ១១
ចូរយក ៤ + ៣ ស្មើនឹង៧
បន្ទាប់មកយកលេខ ៧ ដាក់នៅចន្លោះ ៤ និង ៣
ដូច្នេះចម្លើយគឺ ៤៧៣ ។
ក្នុងករណីផលបូកលេខទាំងពីរខ្ទង់ធំជាង៩
ឧទាហរណ៍ ៧៥ X ១១
ចូរយក ៧ + ៥ ស្មើនឹង ១២
បន្ទាប់មកយកលេខ ២ដាក់នៅចន្លោះលេខ ៧ និងលេខ ៥
ចំណែកឯលេខ ១ យកទៅបូកនឹងលេខ៧ មានន័យថា (៧+១)២៥
ដូច្នេះចម្លើយចុងក្រោយគឺ ៨២៥។
ស្រាវជ្រាវចងក្រងដោយគេហទំព័រសាលារៀន salarean.com
Wednesday, August 24, 2016
ក្បួនគុណលេខរហ័សជាមួយ ១១ ដោយមាត់ទទេ
9:52 AM
No comments
0 comments:
Post a Comment