ការដើរកំសាន្ត

ទៅភ្នំដ៏ធំមួយ

stephanie som

A hotel in Thailand

stephanie som

International Airport

stephanie som

នៅសណ្ឋាគារSiam@siam Design Hotel

stephanie som

ស្ថានរថភ្លើង.

Monday, March 27, 2017

Wednesday, August 24, 2016

មូលហេតុ​អ្វី​អ្នក​គួរ​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​?

មូលហេតុ​អ្វី​អ្នក​គួរ​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​?

​បើទោះបីជា​ការចាប់ផ្តើម​ អាជីវកម្ម​ផ្ទាល់ខ្លួន​អាច​មាន​ផលវិបាក​និង​ហានិភ័យ​ដ៏​គួរឱ្យខ្លាច​ មួយចំនួន ប៉ុន្តែ​វា​ក៏​មាន​អត្ថប្រយោជន៍​សំខាន់​ជា​ច្រើន​ផងដែរ​ក្នុង​ការធ្វើ​ជា​ ម្ចាស់​អាជីវកម្ម​។ ការធ្វើ​ជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់​ផ្តល់ឱ្យ​អ្នក​នូវ​សេរីភាព​ដែល​អ្នក​ មិនអាច​នឹង​មាន​នៅ​ពេល​ដែល​អ្នក​ធ្វើការ​ឱ្យ​អ្នកដទៃ ប៉ុន្តែ​វា​មិនមែន​ជា​អ្វី​ដែល​អ្នក​អាច​ធ្វើទៅបាន​ដោយ​មិន​យកចិត្តទុកដាក់​ នោះទេ​។ អត្ថប្រយោជន៍​ដែល​អ្នកនឹង​ទទួលបាន​នៅពេល​ដែល​អ្នក​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម ​ផ្ទាល់ មានដូចជា​៖
ប្រាក់ចំណូល​មិន​កំណត់​
​នៅពេល​ដែល​អ្នក​ធ្វើការ​ឱ្យ​ អ្នកដទៃ ប្រាក់ចំណូល​របស់​អ្នក​ត្រូវបាន​កម្រិត​ទៅតាម​រចនា​សម្ព័ន្ធ​ប្រាក់ខែ​ដែល​ អ្នក​ធ្វើ​។ ប៉ុន្តែ​ការធ្វើ​ជា​ម្ចាស់​អាជីវកម្ម អ្នក​នឹង​មាន​ប្រាក់​ចំណូល​មិន​កំណត់​។ ប្រាក់ចំណូល​របស់​អ្នក​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​កម្រិត​ការងារ​និង​ភាព​ ច្នៃប្រឌិត​ដែល​អ្នក​អាច​ប្រើ​វា​ទៅ​ជា​ការផ្សព្វផ្សាយ​និង​ការវិវត្តន៍​នៃ​ ផលិតផល សេវាកម្ម ឬ​គំណិត​របស់​អ្នក​។ មិនមែន​រាល់​អាជីវកម្ម​តូចៗ​សុទ្ធតែ​អាច​រក​ប្រាក់ចំណូល​បាន​នោះ​ទេ ដែល​នេះ​គឺជា​ហានិភ័យ​មួយ​ដែល​អាជីវករ​គ្រប់រូប​គួរតែ​ដឹង ប៉ុន្តែ​ប្រសិនបើ​អ្នក​អាច​ធ្វើឱ្យ​អាជីវកម្ម​របស់​អ្នក​ដំណើរការបាន នោះ​អ្នកនឹង​លែង​ខ្វល់​ពី​រឿង​ប្រាក់ចំណូល​ដែល​ត្រូវបាន​កំណត់​ដោយ​ ចៅហ្វាយនាយ​ទៀតហើយ​។​
​សុវត្ថិភាព​ការងារ​
​នៅពេល​សេដ្ឋកិច្ច​ធ្លាក់​ចុះ ​គឺ​ជា​ពេល​ដែល​អត្រា​អ្នកគ្មានការងារ​ធ្វើ​កើនឡើង​។ ការធ្វើ​ជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់​អាច​ធានា​សុវត្ថិភាព​ការងារ​របស់​អ្នក​ ។ បើទោះបីជា​ម្ចាស់​អាជីវកម្ម​ត្រូវ​ខ្វល់​ពី​បញ្ហា​សេដ្ឋកិច្ច និង​ត្រូវ​ប្រឈមមុខ​នឹង​ការឡើង​ចុះ​នៃ​សេដ្ឋកិច្ច​ដូច​អ្នក​ដទៃ​ក៏ពិតមែន ប៉ុន្តែ​អ្នក​មិនចាំបាច់​ខ្វល់​ពី​ការ​ត្រូវគេ​ដេញ​ចេញ​ឬ​បញ្ឈប់​ការងារ​ជា​ បណ្តោះអាសន្ន​នោះ​ទេ​។​
សេរីភាព​ក្នុង​ការរៀបចំ​ពេលវេលា​
​ការធ្វើ​ជា​ម្ចាស់​អាជីវកម្ម អ្នក​អាច​រីករាយ​នឹង​ការ​មាន​កម្រិត​សេរីភាព​ខ្ពស់​ក្នុង​ការរៀបចំ​ពេលវេលា​ របស់​អ្នក​ជាង​ពេល​ដែល​អ្នក​ធ្វើការ​ឱ្យ​អ្នកដទៃ​។ អ្នក​អាច​ចំណាយ​ពេល​របស់​អ្នក​ទៅលើ​ការយកចិត្តទុកដាក់​លើ​ទំនួល​ខុស​ត្រូវ​ និង​កាតព្វកិច្ច​ផ្ទាល់​ខ្លួន​ប្រសិនបើ​អ្នក​ចង់​។ អ្នក​អាច​ធ្វើការ​ដល់​យប់​ជ្រៅ​ដោយ​ផា​សុកភាព​នៅ​ក្នុង​ផ្ទះ​របស់អ្នក ហើយ​អ្នក​អាច​ក្រោក​ពី​គេង​យឺត​ជាង​ធម្មតា​បន្តិច​នៅ​ពេល​ព្រឹក​។ តារាង​ពេលវេលា​របស់​អ្នក​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​អ្នក ហើយ​អ្នក​អាច​ធ្វើការ​ទៅ​តាម​ពេលវេលា​របស់​អ្នក​។​
ការគ្រប់គ្រង​ការងារ​
​ការធ្វើ​ជា​ម្ចាស់​អាជីវកម្ម អ្នក​អាច​គេចចេញ​ពី​ភាព​តានតឹង (​ស្ត្រេ​ស​) នៃ​គោលការណ៍​ក្នុងកា​រិល័យ​។ ដោយសារ​តែ​អ្នក​គឺជា​មនុស្ស​ដែល​មាន​តំណែង​ធំជាងគេ​ក្នុង​ក្រុមហ៊ុន អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ពី​ការព្យាយាម​សម្តែង​នៅមុខ​មិត្ត​រួម​ការងារ ឬ​ការ​អែបអប​ថ្នាក់លើ​របស់​អ្នកនោះ​ទេ​។ គ្មាន​កង្វល់​ទាំងអស់នេះ អ្នក​អាច​ចំណាយ​ការយកចិត្តទុកដាក់រ​បស់​អ្នក​ទាំង​ស្រុង​ទៅលើ​ការវិវត្តន៍​ របស់​ក្រុមហ៊ុន និង​ធ្វើឱ្យ​ផលិតផល​ឬ​សេវាកម្ម​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង​។

ផ្ដើម​អាជីវកម្ម​ខ្នាត​តូច

ផ្ដើម​អាជីវកម្ម​ខ្នាត​តូច

ការ​ផ្ដើម​អាជីវកម្ ខ្នាត​តូច​តម្រូវ​ឲ្យ​មាន​ការ​តាំង​ចិត្ត​ខ្ពស់ ​ការ​លើក​ទឹកចិត្ត ​និង​យល់ដឹង​ពី​ផ្លូវ​ (យុទ្ធសាស្ត្រ) ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្ពោះ​​​​រក​ភាព​ជោគជ័យ។ ខាង​ក្រោម​​នេះ​ ជា​គន្លឹះ​ខ្លីៗ​​ ​សម្រាប់​ប្រិយមិត្ត មិត្ត​យុវវ័យ​ ដែល​ចង់​​បើក​អាជីវកម្ម​ដោយ​ខ្លួន​ឯង​​ ​​ដើម្បី​ជា​​​ទុន​គំនិត​​​​ ស្វែង​យល់​​​ ​​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​ជួយ​​ឲ្យ​អាជីវកម្ម​ថ្មី​នោះ​ទទួល​ជោគជ័យ។
កំណត់​ឱកាស​មុខ​ជំនួញ​របស់​អ្នក៖ ការ​ជ្រើសរើស​ប្រភេទ​មុខ​ជំនួញ ដើម្បី​ចាប់​ផ្ដើម​ជា​រឿង​មួយ​ដ៏​លំបាក​ ព្រោះ​តោង​ឲ្យ​យើង​សិក្សា​ស្វែង​យល់​ពី​ឱកាស​នៃ​មុខ​ជំនួញ​នោះ។ ​​ ​​ត្រូវ​ដឹង​​ថា ​​តើ​អ្នក​ស្រឡាញ់​ចូលចិត្ត​អ្វី​ជាង​គេ។ ​ក្រៅ​ពី​នេះ​ ​អ្នក​ក៏​ត្រូវ​ដឹង​ដែរ​ថា​ អាជីវកម្ម ​ដែល​អ្នក​ចង់​ធ្វើ​ជា​អាជីវកម្ម​ងាប់ (អាជីវកម្ម​ដែល​វិវត្តន៍​តិច​តួច ឬ​មិន​វិវត្តន៍​ទាំង​ស្រុង) ឬ​ជា​អាជីវកម្ម​រស់ ​(អាជីវកម្ម​ដែល​អាច​រីក​លូតលាស់​បាន​លឿន)។
ធ្វើ​គម្រោង​ផែនការ៖ គ្រប់​ការ​ចាប់​ផ្ដើម ទាំង​អស់​ ​ការ​ធ្វើ​គម្រោង​ជួយ​ឲ្យ​អ្នក​យល់ដឹង​កាន់​តែ​ជ្រៅ​ពី​រចនាសម្ព័ន្ធ​​អាជីវកម្ម ​ដៃ​គូប្រកួត​ប្រជែង ​និង​ដើមទុន​ដែល​តម្រូវ។ ​បើ​ក្រឡេក​មើល​ ការ​សិក្សា​មួយ​ដែល​បាន​លើក​ឡើង​ក្នុង​សៀវភៅ “Business Plans For Dummies” ដោយ​លោក Paul Tiffany ​ក៏​បាន​និយាយ​ដែរ​ ក្រុមហ៊ុន​ទាំង​ឡាយ​ណា​ដែល​​​មាន​គម្រោង​ផែនការ​ច្បាស់​លាស់​ នោះ​នឹង​មាន​ឱកាស​ទទួល​បាន​ចំណូល ៥០% ​ច្រើន​ជាង​ក្រុមហ៊ុន​ដែល​មិន​មាន។

ស្វែងរក​ថវិកា៖ ជា​រឿង​​ដែល​មិន​អាច​​ខ្វះបាន។ ការ​ស្វែងរក​ថវិកា​ ជា​ផ្នែក​មួយ​​ចាំបាច់​ជាងគេ ​ហើយ​វិធីសាស្ត្រ​នេះ​ខុស​ប្លែក​ពី​ម្នាក់​ទៅ​ម្នាក់។ ​តើ​ប្រភព​ថវិកា​ប្រភេទ​ណា ​ដែល​សម​នឹង​មុខ​ជំនួញ​របស់​អ្នក? ​ប្រភព​ទាំង​នោះ​អាច​ជា ​របស់​ម្ចាស់​អាជីវកម្ម​ផ្ទាល់​ ​ពី​​មិត្តភ័ក្ដិ និង​សមាជិក​ក្នុង​​ក្រុម​គ្រួសារ ​​ពី​ដៃគូ​វិនិយោគ ​កម្ចី​ហិរញ្ញប្បទាន ​ឬ​កម្មវិធី​ឧបត្ថម្ភ​​ជាដើម។

ដាក់ឈ្មោះ​អាជីវកម្ម៖ ការ​ជ្រើស​ឈ្មោះ​អាជីវកម្ម​ដ៏​ត្រឹមត្រូវ​ អាច​ទាញ​ចំណាប់​អារម្មណ៍​អតិថិជន​ឲ្យ​ចាប់​អារម្មណ៍​មក​លើ​សេវាកម្ម ឬ​ផលិតផល​របស់​អ្នក។ ជា​ទូទៅ​តាម​ប្រភព​មួយ​ចំនួន​លើក​ឡើង​ថា​ ឈ្មោះ​អាជីវកម្ម​​​គួរ​តែ​​​ខ្លី​ ងាយ​ស្រួល​ចាំ​ ​ខុស​ប្លែក​ពី​អ្នក​ដទៃ​ ​​និង​​​ទាក់​ទាញ។


សុំ​​អាជ្ញាប័ណ្ណ៖ ​ត្រូវ​ចុះ​ឈ្មោះ​អាជីវកម្ម​ជាមួយ​អាជ្ញាធរ​​ពាក់​ព័ន្ធ។

កំណត់​ទីតាំង​អាជីវកម្ម៖ ការ​ជ្រើសរើស​ទីតាំង​​ដ៏​ត្រឹម​ត្រូវ ​នឹង​អាច​ជួយ​ឲ្យ​អាជីវកម្ម​​ទទួល​ជោគជ័យ​បាន​រហ័ស។ ​ទីតាំង​អាច​នៅ​​ទី​ប្រជុំប្រជន​ ​​​ផ្លូវ​កែង ឬ​ក្បែរ​ផ្លូវ​ប្រសព្វ​​ ​ជា​ដើម។ ​​ក្រៅ​ពី​ការ​ជ្រើសរើស​ទីតាំង ​​ត្រូវ​​ទិញ​សម្ភារៈ​ចាំបាច់​សម្រាប់​ការិយាល័យ ​និង​អាជីវកម្ម ​ការ​រចនា​ទី​កន្លែង​ឲ្យ​មាន​ភាព​ទាក់​ទាញ​ ក៏​​ការ​ចាំបាច់​ដូចគ្នា។

សង្ឃឹម​ថា ​ចំណុច​ដែល​បាន​រៀបរាប់​ខាងលើ​នឹង​ជួយ​ផ្ដល់​ជា​គំនិត​ចំពោះ​អ្នក​ទាំង​ឡាយ​ដែល​ចង់​ចាប់​ផ្ដើម​អាជីវកម្ម​ថ្មី​មួយ​ដល់​ខ្លួន​ឯង៕

ហេតុ​អ្វី​អ្នក​គួរ​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​?

ហេតុ​អ្វី​អ្នក​គួរ​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​?


​បើទោះបីជា​ការចាប់ផ្តើម​ អាជីវកម្ម​ផ្ទាល់ខ្លួន​អាច​មាន​ផលវិបាក​និង​ហានិភ័យ​ដ៏​គួរឱ្យខ្លាច​ មួយចំនួន ប៉ុន្តែ​វា​ក៏​មាន​អត្ថប្រយោជន៍​សំខាន់​ជា​ច្រើន​ផងដែរ​ក្នុង​ការធ្វើ​ជា​ ម្ចាស់​អាជីវកម្ម​។ ការធ្វើ​ជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់​ផ្តល់ឱ្យ​អ្នក​នូវ​សេរីភាព​ដែល​អ្នក​ មិនអាច​នឹង​មាន​នៅ​ពេល​ដែល​អ្នក​ធ្វើការ​ឱ្យ​អ្នកដទៃ ប៉ុន្តែ​វា​មិនមែន​ជា​អ្វី​ដែល​អ្នក​អាច​ធ្វើទៅបាន​ដោយ​មិន​យកចិត្តទុកដាក់​ នោះទេ​។ អត្ថប្រយោជន៍​ដែល​អ្នកនឹង​ទទួលបាន​នៅពេល​ដែល​អ្នក​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម ​ផ្ទាល់ មានដូចជា​៖
ប្រាក់ចំណូល​មិន​កំណត់​
​នៅពេល​ដែល​អ្នក​ធ្វើការ​ឱ្យ​ អ្នកដទៃ ប្រាក់ចំណូល​របស់​អ្នក​ត្រូវបាន​កម្រិត​ទៅតាម​រចនា​សម្ព័ន្ធ​ប្រាក់ខែ​ដែល​ អ្នក​ធ្វើ​។ ប៉ុន្តែ​ការធ្វើ​ជា​ម្ចាស់​អាជីវកម្ម អ្នក​នឹង​មាន​ប្រាក់​ចំណូល​មិន​កំណត់​។ ប្រាក់ចំណូល​របស់​អ្នក​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​កម្រិត​ការងារ​និង​ភាព​ ច្នៃប្រឌិត​ដែល​អ្នក​អាច​ប្រើ​វា​ទៅ​ជា​ការផ្សព្វផ្សាយ​និង​ការវិវត្តន៍​នៃ​ ផលិតផល សេវាកម្ម ឬ​គំណិត​របស់​អ្នក​។ មិនមែន​រាល់​អាជីវកម្ម​តូចៗ​សុទ្ធតែ​អាច​រក​ប្រាក់ចំណូល​បាន​នោះ​ទេ ដែល​នេះ​គឺជា​ហានិភ័យ​មួយ​ដែល​អាជីវករ​គ្រប់រូប​គួរតែ​ដឹង ប៉ុន្តែ​ប្រសិនបើ​អ្នក​អាច​ធ្វើឱ្យ​អាជីវកម្ម​របស់​អ្នក​ដំណើរការបាន នោះ​អ្នកនឹង​លែង​ខ្វល់​ពី​រឿង​ប្រាក់ចំណូល​ដែល​ត្រូវបាន​កំណត់​ដោយ​ ចៅហ្វាយនាយ​ទៀតហើយ​។​
​សុវត្ថិភាព​ការងារ​
​នៅពេល​សេដ្ឋកិច្ច​ធ្លាក់​ចុះ ​គឺ​ជា​ពេល​ដែល​អត្រា​អ្នកគ្មានការងារ​ធ្វើ​កើនឡើង​។ ការធ្វើ​ជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់​អាច​ធានា​សុវត្ថិភាព​ការងារ​របស់​អ្នក​ ។ បើទោះបីជា​ម្ចាស់​អាជីវកម្ម​ត្រូវ​ខ្វល់​ពី​បញ្ហា​សេដ្ឋកិច្ច និង​ត្រូវ​ប្រឈមមុខ​នឹង​ការឡើង​ចុះ​នៃ​សេដ្ឋកិច្ច​ដូច​អ្នក​ដទៃ​ក៏ពិតមែន ប៉ុន្តែ​អ្នក​មិនចាំបាច់​ខ្វល់​ពី​ការ​ត្រូវគេ​ដេញ​ចេញ​ឬ​បញ្ឈប់​ការងារ​ជា​ បណ្តោះអាសន្ន​នោះ​ទេ​។​
សេរីភាព​ក្នុង​ការរៀបចំ​ពេលវេលា​
​ការធ្វើ​ជា​ម្ចាស់​អាជីវកម្ម អ្នក​អាច​រីករាយ​នឹង​ការ​មាន​កម្រិត​សេរីភាព​ខ្ពស់​ក្នុង​ការរៀបចំ​ពេលវេលា​ របស់​អ្នក​ជាង​ពេល​ដែល​អ្នក​ធ្វើការ​ឱ្យ​អ្នកដទៃ​។ អ្នក​អាច​ចំណាយ​ពេល​របស់​អ្នក​ទៅលើ​ការយកចិត្តទុកដាក់​លើ​ទំនួល​ខុស​ត្រូវ​ និង​កាតព្វកិច្ច​ផ្ទាល់​ខ្លួន​ប្រសិនបើ​អ្នក​ចង់​។ អ្នក​អាច​ធ្វើការ​ដល់​យប់​ជ្រៅ​ដោយ​ផា​សុកភាព​នៅ​ក្នុង​ផ្ទះ​របស់អ្នក ហើយ​អ្នក​អាច​ក្រោក​ពី​គេង​យឺត​ជាង​ធម្មតា​បន្តិច​នៅ​ពេល​ព្រឹក​។ តារាង​ពេលវេលា​របស់​អ្នក​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​អ្នក ហើយ​អ្នក​អាច​ធ្វើការ​ទៅ​តាម​ពេលវេលា​របស់​អ្នក​។​
ការគ្រប់គ្រង​ការងារ​
​ការធ្វើ​ជា​ម្ចាស់​អាជីវកម្ម អ្នក​អាច​គេចចេញ​ពី​ភាព​តានតឹង (​ស្ត្រេ​ស​) នៃ​គោលការណ៍​ក្នុងកា​រិល័យ​។ ដោយសារ​តែ​អ្នក​គឺជា​មនុស្ស​ដែល​មាន​តំណែង​ធំជាងគេ​ក្នុង​ក្រុមហ៊ុន អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ពី​ការព្យាយាម​សម្តែង​នៅមុខ​មិត្ត​រួម​ការងារ ឬ​ការ​អែបអប​ថ្នាក់លើ​របស់​អ្នកនោះ​ទេ​។ គ្មាន​កង្វល់​ទាំងអស់នេះ អ្នក​អាច​ចំណាយ​ការយកចិត្តទុកដាក់រ​បស់​អ្នក​ទាំង​ស្រុង​ទៅលើ​ការវិវត្តន៍​ របស់​ក្រុមហ៊ុន និង​ធ្វើឱ្យ​ផលិតផល​ឬ​សេវាកម្ម​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង​។

មាគ៌ាទាំង៧ចំនុចនៃការបង្កើត​អាជីវកម្ម​របស់សហគ្រិនជោគជ័យ

មាគ៌ាទាំង៧ចំនុចនៃការបង្កើត​អាជីវកម្ម​របស់សហគ្រិនជោគជ័យ


ជំហាន​ទី​១: សរសេរ​ផែនការអាជីវកម្ម (Business Plan)
​អ្នក​មិនអាច​សង់ផ្ទះ​ដោយ​មិនដឹង​ប្លង់​យ៉ាងម៉េច​ឡើយ​។ ដូចគ្នានេះដែរ ការបើក​អាជីវកម្ម​មួយ​ក៏ត្រូវ​ចាប់ផ្តើម​ពី​ផែនការអាជីវកម្ម​ដែរ​។ ការសរសេរ​ផែនការអាជីវកម្ម​កើតឡើង​ពី​ការសិក្សា​ពី​អាជីវកម្ម​ដែល អ្នក​ចង់​បើក​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​រៀបរាប់​ពី​ទស្សនៈវិស័យ បេសកកម្ម លក្ខណៈ​ផលិតផល និង​សេវ​កម្ម ការចាត់ចែង​ហិរញ្ញវត្ថុ រចនាសម្ព័ន្ធ​គ្រប់គ្រង យុ​ទ្ធិ​សាស្ត្រ​ទីផ្សារ និង​ផែនការ​ផ្សេងៗ​សំខាន់ៗ​ជាច្រើន​ទៀត ដើម្បី​ជា​ផែនទី​សម្រាប់​ដើរ​នៅពេល​អាជីវកម្ម​ចេញ​ជា​រូបរាង​។
ជំហាន​ទី​២:​រៀន​វគ្គ​បំពាក់បំប៉ន​ផ្នែក​អាជីវកម្ម​
​ជំនាញ​លើ​អាជីវកម្ម គឺ​ចំណេះដឹង​មួយទៀត​របស់​អ្នក ទុកជា​គ្រឹះ​សម្រាប់​បើក​អាជីវកម្ម​។ អ្នក​ត្រូវ​ប្រាកដថា អ្នក​ពិត​ជាមាន​សមត្ថ​ភាព​គ្រប់គ្រាន់ និង​ទទួលបាន​ការបំពាក់​បំប៉ន​ច្បាស់លាស់​ពី​យុទ្ធសាស្ត្រ​ផ្សេងៗ​ក្នុង ការគ្រប់គ្រង​វិស័យ​អាជីវកម្ម​។ តែបើ​អ្នក​ខ្វះខាត​ចំណុច​ត្រង់នេះ លោកអ្នក​ត្រូវ​សិក្សា​ជំនាញ​ទាំងនេះ​ក្នុង​គ្រឹះស្ថានសិក្សា​ណាមួយ ដែល​សក្ដិសម​បំផុត​សម្រាប់​វិស័យ​អាជីវ​កម្មនេះ​។
​សម័យនេះ គឺជា​យុគសម័យ​ឌីជីថល ដែល​ទាមទារ​ឱ្យ​ម្ចាស់​អាជីវកម្ម​មាន​ជំនាញ និង​បាន​សិក្សា​រៀនសូត្រ​ជ្រៅជ្រះ​មិនថាតែ​ជំនាញ​ពាណិជ្ជកម្ម សូម្បីតែ​ជំនាញ​បច្ចេកវិទ្យា​មួ​ួ​យ​ចំនួន​ដែល​នឹងត្រូវ​ប្រើ​សម្រាប់ គាំទ្រ​អាជីវកម្ម (​ដូចជា​បណ្ដាញ​សង្គម​)​ត្រូវ​ស្វែងយល់​ឱ្យបាន​ច្បាស់​។
​យុទ្ធសាស្ត្រ​ដែល​បាន​ពី​ការសិក្សា មិន​ប្រាកដថា​យកមកអនុវត្ត​ទទួលបាន​ជោគជ័យ​នោះទេ ក៏ប៉ុន្តែ​វា​ជា​ទុន​មួយ​នាំមក​នូវ​គំនិត និង​យុទ្ធសាស្ត្រ​ដែល​ឆ្លើយតប​នឹង​បច្ចុប្បន្នភាព​ប្រកួតប្រជែង​ជាច្រើន ទៀត​។
ជំហាន​ទី​៣: ជ្រើសរើស​ទីតាំង​អាជីវកម្ម​
​ការជ្រើសរើស​ទីតាំង​សម្រាប់​បើក​អាជីវកម្ម គឺជា​ជំហាន​សំខាន់​មួយទៀត​បន្ទាប់ពី​ផែនការ​របស់​អ្នក​ត្រូវបាន រៀបចំឡើង​បាន​ចប់សព្វគ្រប់​។ គន្លឹះ​ដ៏​ល្អ​សម្រាប់​ឲ្យ​អាជីវកម្ម​ដ៏​តូច​របស់​អ្នក​លេច​ឈ្មោះ​ពីមុខ សាធារណជន​ទូទៅ​គឺមាន​គម្រោង និង​ការស្រាវជ្រាវ​ច្បាស់លាស់​ជាមុន​លើ​ទីតាំង​ភូមិសាស្ត្រ ស្ថានភាព​ប្រកួតប្រជែង ទន្ទឹមនឹង​ការស្វែងយល់​ពី​នីតិវិធី​ច្បាប់ និង ពន្ធដារ​នៅក្នុង​តំបន់​នោះ​ផងដែរ​។ (​របៀប​នៃ​ការជ្រើសរើស​ទីតាំង នឹង​ចុះផ្សាយ​នៅពេល​ឆាប់ៗ​នេះ​)
​ជំហាន​ទី​៤: បង្កើត​ទុន​សម្រាប់​បើក​អាជីវកម្ម​
​ហិរញ្ញវត្ថុ ឬ ទុន​សម្រាប់​បើក​អាជីវកម្ម​អាច​មិនមែនជា​បញ្ហា​ប្រសិនបើ​អ្នកមាន​ប្រាក់ គ្រប់គ្រាន់​សម្រាប់​បើក​អាជីវកម្ម​របស់ខ្លួន​។ តែ​នៅមាន​ច្រក​ផ្លូវ​ជាច្រើន​ទៀត​ដែល​អ្នក​អាចបង្កើត​អាជីវកម្ម ទោះបីជា​គ្មាន​ប្រាក់​គ្រប់គ្រាន់ ដូចជា ខ្ចីប្រាក់ ពី​គ្រួសារ ឬ មិត្តភក្ដិ ធនាគារ ឬ អាច​ចូល​ហ៊ុន​គ្នា​ក៏បាន​។ អាន​លម្អិត​…
​ជំហាន​ទី​៥: កំណត់​ប្រភេទ​ក្រុមហ៊ុន​
​ក្រុមហ៊ុន​អាជីវកម្ម​របស់​អ្នក​អាចបែងចែក​ជាច្រើន​ប្រភេទ មាន​ជាអាទិ៍ ជា​ក្រុមហ៊ុន​ឯក​កម្មសិទ្ធិ (Sole Proprietorship) ជា​ក្រុមហ៊ុនសហកម្មសិទ្ធិ ( Partnership) ជា​ក្រុមហ៊ុន​ទទួលខុសត្រូវ​មានកំណត់ (Limited Liability Company-LLC) ជា​សាជីវកម្ម ឬ ជា​ស្ថាប័ន​មិន​ស្វែងរក​ប្រាក់ចំណេញ​។ អ្នក​ត្រូវ​កំណត់​ប្រភេទ​ក្រុមហ៊ុន​របស់​អ្នក​ឲ្យ​បាន​ច្បាស់ និង​ដោយ​ការទទួលខុសត្រូវ​។​
ជំហាន​ទី​៦: សុំ​អាជ្ញាប័ណ្ណ​បើក​អាជីវកម្ម​
​សម្រាប់​ប្រទេស​កម្ពុជា ការចុះ​អាជ្ញាប័ណ្ណ​អាច​ធ្វើឡើង​នៅក្នុង​ក្រសួងពាណិជ្ជកម្ម​។ ការសុំ​អាជ្ញាប័ណ្ណ​គឺ​ផ្នែក​មួយ​នៃ​ការទទួលស្គាល់ និង ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​របស់​អ្នក​អាច​ដំណើរការ​អាជីវកម្ម ដោយ​ស្របច្បាប់​។ នេះ​អាច​ការពារ​ហានិភ័យ​មួយចំនួន​ដូចជា​ការរំលោភ​កម្មសិទ្ធិ​បញ្ញា ព្រមទាំង​ចែង​ពី​កាតព្វកិច្ច និង​ទំនួល​ខុសត្រូវ​នានា​ដែល​អ្នក​ត្រូវបំពេញ​ជាមុន ដូចជា លក្ខខណ្ឌ​ការងារ បង់ពន្ធដារ​ជូន​រដ្ឋ​ជាដើម​។​
​ជំហាន​ទី​៧: ស្វែងយល់​ទំនួល​ខុសត្រូវ​លើ​បុគ្គលិក​
​ការបំពេញ​បែបបទ​ខាងលើ​គ្រាន់តែ​ជា​ដង​វិថី​មួយ​បើក​ច្រក​ផ្លូវ​ឲ្យ សហគ្រិន​ទាំងអស់​អាច​ដំណើរការ​អាជីវកម្ម​មួយ​បាន​ត្រឹមត្រូវ​ស្របតាម នីតិវិធី​ច្បាប់​ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្វី​ដែលជា​ជំហាន​បន្ទាប់​របស់​អ្នក​ក្នុងនាម​ជា​សហគ្រិន ឬ​ប្រធាន​ក្រុមហ៊ុន​គឺ​ត្រូវមាន​ទំនួល​ខុសត្រូវ​លើ​ស្ថានភាព​ទូទៅ​របស់ បុគ្គលិក​។ ការបង់ពន្ធ ប្រាក់ខែ ប័ណ្ណធានា​រ៉ាប់រង​សុខភាព និង​អត្ថប្រយោជន៍​ផ្សេងៗ​គឺ​សុទ្ធតែ​ទំនួល​ខុសត្រូវ​ដែល​សហគ្រិន​ត្រូវធ្វើ ដើម្បី​រក្សា​តុល្យភាព​ការងារ​រវាង​បុគ្គលិក និង និយោជក​ឲ្យ​ដើរ​រលូត​ទៅមុខ​បាន ក៏ប៉ុន្តែ​ប្រការ​ទាំងអស់នេះ​ត្រូវ​ធ្វើជា​ជំ​ហ៊ានៗ​។​
​សូមបញ្ជាក់ថា ចំណុច​ទាំងនេះ​សហគ្រិន​ត្រូវតែ​ចេះ និង​យល់​ឱ្យបាន​ច្បាស់ ហើយ​អ្វីដែល​ពិសេស​បំផុត​នោះ​គឺ​ដឹង​ពី​ឱកាស​វាយ​លុយ​ទីផ្សារ​៕

ក្បួន​គុណ​លេខ​រហ័ស​ជាមួយ ១១ ដោយ​​មាត់​ទទេ​

ក្បួន​គុណ​លេខ​រហ័ស​ជាមួយ ១១ ដោយ​​មាត់​ទទេ​

បច្ចេកទេ​ស​គុណ​លេខ​ឲ្យ​បាន​រហ័ស​ជា​ចំណែក​មួយ​នៃ​ជោគ​ជ័យ​ក្នុង​ការ​សិក្សា ​គណិត​វិទ្យា​ ឬ​មុខវិជ្ជា​ដែល​ត្រូវ​ការ​គិត​លេខ​ជា​ចាំ​បាច់​។ ត​ទៅ​នេះ​ សិស្ស​និស្សិត​នឹង​បាន​សិក្សា​អំពី​វិធី​គុណ​លេខ​ឲ្យ​បាន​លឿន​និង​ត្រឹម​ ត្រូវ​បំផុត​។​ ក្បួន​នេះ​អនុវត្តន៍​ចំពោះ​ប្រមាណ​វិធី​គុណលេខ​ពីរ​ខ្ទង់​​ជាមួយ​នឹង​ ១១។​

ឧទាហរណ៍ ៦៣ X ១១
ចូរ​យក​ ៦ + 3 ស្មើ​នឹង​៩​
បន្ទាប់​មក​យក​ លេខ​ ៩ ដាក់​នៅ​ចន្លោះ​ ៦ និង​ ៣
ដូច្នេះ​ចម្លើយ​គឺ​ ៦៩៣។

ឧទាហរណ៍​ទី​ពីរ ៤៣ X ១១
ចូរ​យក​ ៤ + ៣ ស្មើ​នឹង​​៧
បន្ទាប់​មក​យក​លេខ​ ៧ ដាក់​នៅចន្លោះ​ ៤ និង​ ៣​
ដូច្នេះ​ចម្លើយ​គឺ​ ៤៧៣ ។

ក្នុង​ករណី​ផលបូក​លេខ​ទាំង​ពីរ​ខ្ទង់​​ធំ​ជាង​៩​

ឧទាហរណ៍​ ៧៥ X ១១
ចូរ​យក​​ ៧ + ៥ ស្មើ​នឹង​ ១២
បន្ទាប់​មក​យក​លេខ​ ២​ដាក់​នៅចន្លោះ​លេខ​ ៧ និង​លេខ​ ៥​
ចំណែក​ឯ​លេខ​ ១​ យក​ទៅ​បូក​នឹង​លេខ​៧ មាន​ន័យ​ថា​ (៧+១)២​៥
ដូច្នេះ​ចម្លើយ​ចុង​ក្រោយ​គឺ​ ៨​២៥​។

ស្រាវ​ជ្រាវ​ចង​ក្រង​ដោយ​គេហទំព័រ​សាលារៀន salarean.com


វិធី​រៀន​យក​និទ្ទេស A

វិធី​រៀន​យក​និទ្ទេស A


១. រំលឹក​មេរៀន​ដែល​អាច​នឹង​ចេញ​ប្រឡង​រៀង​រាល់​យប់​មុន​គេង។
២. អាន​មេរៀន​យ៉ាង​ហោច​ណាស់​បី​ដង​មុន​ពេល​ចូល​រៀន រួច​កត់​ចំណាំ​ខ្លឹមសារ​សំខាន់​ៗ។
៣. ចាប់​ឲ្យ​បាន​នូវ​មូលដ្ឋាន​គ្រឹះ​មុខ​វិជ្ជា​នីមួយៗ​ ដើម្បី​ងាយ​ស្រួល​រៀន​មេរៀន​ក្រោយ​ៗ​ទៀត។
៤. មក​រៀន​ទៀង​ទាត់។
៥. រៀន​ធ្វើ​លំហាត់​ពី​សៀវភៅ​ផ្សេង​ៗ​ឲ្យ​បាន​ច្រើន។
៦. ស្វ័យ​សិក្សា​មុន​ពេល​បវេសនកាល​ចូល​មក​ដល់។
៧. ស្វែងរក​កន្លែង​ស្វ័យ​សិក្សា​ដែល​សម​ស្រប​បំផុត​សម្រាប់​ខ្លួន​ឯង។
៨. ហាត់​សម​ធ្វើ​តេស្ត​ប្រឡង​​ឲ្យ​បាន​ច្រើន។
៩. ធ្វើ​លំហាត់​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ។
១០. រាប់​អាន​មិត្ត​ភក្តិ​ឲ្យ​បាន​ច្រើន​ ពិភាក្សា​លំហាត់ និង​ស្វ័យ​សិក្សា​ជាមួយ​គ្នា។
១១. ពុះ​ពារ​ស្ទុះ​ស្ទា​ស្រវា​ស្រទេញ​ចង់​បាន​និទ្ទេស A។
១២.មាន​ចិត្ត​ស្រឡាញ់​ការ​សិក្សា
១៣. បរិភោគ​អាហារ​ដែល​ផ្តល់​ផល​ល្អ​ដល់​សុខភាព។